AFC CUP 19: ណាហ្កាវើលរកបានបីពិន្ទុ ក្រោយឈ្នះក្លិបភូមា

(កម្ពុជា)៖ ក្លិបជើងឯកកម្ពុជាណាហ្កាវើល កត់ត្រាជ័យជំនះលើកដំបូងក្នុងការប្រកួត AFC Cup ក្រោយឈ្នះក្លិបមកពីសហភាព មីយ៉ាន់ម៉ា ២ទល់នឹង១ថ្ងៃនេះ។

លេងបាន៦នាទី ម្ចាស់ផ្ទះ ណាហ្កាវើលបានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយបាល់ប៉ះ ហើយកីឡាករKipson Atuhaire​ ក៏ធ្វើបានសម្រេច មុនពេលបីនាទីបន្ទាប់ កីឡាករ Vinicius Miller ស៊ុតគ្រាប់ស្មើឱ្យក្រុមរបស់គេ។

ប៉ុន្តែក្រោយមកនាទីទី២៧ ណាហ្កាវើលរកបានគ្រាប់នាំមុខ និងគ្រាប់ជ័យជំនះដោយបាល់១១ម៉ែត្ររបស់កីឡាករ
Kipson Atuhaire ដដែល។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមខ្លាំងទាំងពីរ Tampine Rover នឹងHanoi FC បានត្រឹមស្មើគ្នា ១ទល់នឹង១។ ការប្រកួតបន្ទាប់ថ្ងៃទី០២ ខែមេសា ណាហ្កា ទទួល​ Tampine Rover  និងHanoi ទទួលYangon United៕

អត្ថបទដែលជាប់ទាក់ទង