AFC CUP 19: ណាហ្កាវើលប្រកួតជាមួយ Yangon United បន្តិចទៀតនេះ

(កម្ពុជា)៖ នៅម៉ោង៦និង៣០នាទីខាងមុខនេះ ក្លិបជើងឯកបាល់ទាត់ជាតិកម្ពុជា ណាហ្កាវើល និងត្រូវប្រកួតជាមួយក្លិបជើងឯកសហភាពមីយ៉ាន់ម៉ា Yangon United ក្នុងព្រឹត្តិការណ៍ AFC Cup ពូលFនៅពហុកីឡដ្ឋានជាតិ។

មុនជួបគ្នាក្រុមទាំងពីរនេះសុទ្ធតែចាញ់ដូចគ្នា នោះគឺក្រុមណាហ្កាចាញ់ក្លិបវៀតណាម Hanoi FC ០ទល់នឹង១០ ពេលបើកយុទ្ធនាការដំបូង ចំនែក Yangon United ចាញ់ក្លិបសិង្ហបុរី Tampine Rovers ១ទល់នឹង៣។

មុនការប្រកួតមកដល់លោកមាស ចាន់ណាគ្រូបង្វឹកណាហ្កាលវើល លើកឡើងថានឹងធ្វើឱ្យបានល្អជាងការប្រកួតជាមួយក្លិបវៀតណាម៕

 

អត្ថបទដែលជាប់ទាក់ទង