តម្លៃហ៊ុន​ក្រុមហ៊ុនផលិត​យន្តហោះ​ Boeing​ ធ្លាក់ចុះជាង៥% បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះ 737 MAX ជាលើកទី២

(បរទេស)៖ តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) បានធ្លាក់ចុះជាង៥%កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសចិន ឥណ្ឌូណេស៊ី និងអេត្យូពី បានបញ្ជាក្រុមហ៊ុនអាកាសចរណ៍មិនឲ្យធ្វើការហោះហើរយន្តហោះម៉ូដែល 737 MAX ដែលជាយន្តហោះលក់ដាច់បំផុតរបស់ក្រុមហ៊ុនប៊ូអ៊ីង បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទនេះជាលើកទី២ក្នុងរយៈពេលត្រឹមតែ៥ខែ។

ការដាំក្បាលចុះនៃតម្លៃហ៊ុននេះបានកើតឡើងបន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនប៊ូអ៊ីងម៉ូដែល 737 MAX មួយគ្រឿងបានធ្លាក់ក្នុងប្រទេសអេត្យូពីកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្សទាំង១៥៧នាក់ដែលជិះនៅលើនោះ។

កាលពីខែតុលាកន្លងទៅ យន្តហោះម៉ូដែលតែមួយនេះដែររបស់ក្រុមហ៊ុនអាកាសចរណ៍ ឡាយអិនអ៊ែរ (Lion Air) បានធ្លាក់ក្នុងឆ្នេរសមុទ្រប្រទេសឥណ្ឌូណេស៊ីដោយបានសម្លាប់មនុស្ស១៨៩នាក់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង