​​អាហ្សង់ទីនហាម​ហោះហើរយន្តហោះ​ Boeing 737 MAX បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះម៉ូដែលនេះ២លើក​

(បរទេស)៖ សមាគមអាកាសយានិកនៃប្រទេសអាហ្សង់ទីនបាននិយាយកាលពីថ្ងៃចន្ទថាខ្លួនបានបញ្ជាក្រុមសមាជិករបស់ខ្លួនទាំងអស់មិនឲ្យធ្វើការហោះហើរយន្តហោះ Boeing 737 MAX បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះម៉ូដែលនេះចំនួន២ដងរួចមកក្នុងរយៈពេលត្រឹមតែ៥ខែមកនេះ។

ក្រុមហ៊ុនអាកាសចរណ៍ ​Aerolineas Argentinas ដែលគ្រប់គ្រងដោយរដ្ឋគឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ក្នុងប្រទេសអាហ្សង់ទីនដែលប្រតិបត្តិការដោយប្រើប្រាស់យន្តហោះ Boeing 737 MAX ចំនួន៥សម្រាប់ជើងហោះហើរក្នុងតំបន់។

ប្រភពនៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះបានប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិថាក្រុមពិសេសមួយត្រូវបានបង្កើតឡើងដើម្បីសិក្សាពីអ្វីដែលបានកើតឡើងចំពោះយន្តហោះម៉ូដែលនេះនិងវិភាគព័ត៌មានដែលមាន​៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង