ប៉េកាំង៖ ចិន និងរុស្ស៊ី នឹងដាក់ឲ្យដំណើរការឧទ្ធម្ភាគចក្រធុនធ្ងន់នៅឆ្នាំ២០៣២

ការសែតរដ្ឋចិន Global Times បានចុះផ្សាយថា រដ្ឋាភិបាលចិន និងរុស្ស៊ី កំពុងសហការគ្នាផលិតឧទ្ធម្ភាគចក្រធុនធ្ងន់ ដែលអាចដឹកទំនិញបានរហូតដល់ទម្ងន់ជាង៤០តោន និងដាក់អោយប្រើប្រាស់នៅឆ្នាំ២០៣២ខាងមុខនេះ ។

នេះជាលើកដំបូងហើយសម្រាប់ចិន និងរុស្ស៊ី ដែលបានបើកកិច្ចសហប្រតិបត្តិការផលិតឧទ្ធម្ភាគចក្រធុនធ្ងន់រួមគ្នា ក្នុងគោលដៅពង្រីកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរអោយកាន់តែទូលាយបន្ថែមទៀត ។

សូមបញ្ជាក់ជូនថា ឧទ្ធម្ភាគចក្រធុនធ្ងន់ ដែលអាចដឹកទំនិញបានរហូតដល់ទម្ងន់ជាង៤០តោននេះ ត្រូវបានផលិតតាមគំរូរបស់ឧទ្ធម្ភាគចក្រប្រភេទ Mi-26 របស់ប្រទេសរុស្ស៊ី ដែលអាចដឹកទម្ងន់បានរហូតដល់៥៦តោន ៕លីលី

A U.S. CH-53 helicopter (top) lifts on Jan. 8, 2018 a UH-1 helicopter that made an emergency landing two days earlier on a beach in Uruma, in Japan’s Okinawa Prefecture, amid safety concerns among local residents. (Kyodo)
==Kyodo
(Photo by Kyodo News via Getty Images)
អត្ថបទដែលជាប់ទាក់ទង