អាជ្ញាធរអាមេរិករឹបអូសថ្នាំញៀន​១,៥តោន តម្លៃប្រមាណ៧៧លានដុល្លារ

(អាមេរិក)៖ អាជ្ញាធរនៅកំពង់ផែនៃទីក្រុង New York និង New Jersey បានរឹបអូសថ្នាំញៀនប្រភេទកូកាអ៊ីន១,៥តោនដែលមានតម្លៃប្រមាណ៧៧លានដុល្លារអាមេរិក។

​អាជ្ញាធរបានចាត់ទុកថា​ជាការបង្ក្រាបថ្នាំញៀន​កូកាអ៊ីនធំបំផុត​មួយក្នុងរយៈពេលជិត​២៥ឆ្នាំ និងធំជាងគេទី២នៃ​ការរឹបអូសកន្លងមក។

ថ្នាំញៀនទាំងនេះត្រូវបានគេរកឃើញនៅលើកុងតឺន័រដឹកទំនិញមួយដែលបាននាំចូលមកកាន់សហរដ្ឋអាមេរិក ពីទីក្រុង Buenaventura ប្រទេសកូឡុំប៊ីកាលពីខែមុន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង