រដ្ឋមន្ត្រីការបរទេសអាមេរិក​រិះគន់​គុយបានិងរុស្ស៊ីខ្លាំងៗដែលបន្ដគាំទ្រប្រធានាធិបតីវ៉េណេស៊ុយអេឡា

(បរទេស)៖ ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយរិះគន់ប្រទេសគុយបានិងរុស្ស៊ីខ្លាំងៗដែលនៅគាំទ្រប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro និងសង្កត់ធ្ងន់ថាប្រទេសទាំង២នេះ​កំពុងរួមចំណែកបង្កើនវិបត្តិសេដ្ឋកិច្ច​អាមេរិក។

លោក Pompeo បាននិយាយថា «ប្រទេសគុយបានិងរុស្ស៊ីត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះភាពឈឺចាប់របស់ពលរដ្ឋវ៉េណេស៊ុយអេឡា»។

គាត់បានបន្ដថា ប្រទេសគុយបាគឺជា «មហាអំណាចចក្រពត្តិពិត» នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង