ការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមឧទ្ទាមនៅយេម៉ែនសម្លាប់មនុស្ស២២នាក់

(យេម៉ែន)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតប្រឆាំងក្រុមឧទ្ទាម Houthi បណ្តាលឲ្យមនុស្ស២២នាក់បាត់បង់ជីវិតរួមទាំងកុមារនៅភាគខាងជើងប្រទេសយេម៉ែន។

ក្រសួងសុខាភិបាលដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាម Houthi បានបញ្ជាក់ពីការស្លាប់នេះកាលពីថ្ងៃចន្ទ ហើយបាននិយាយថា អ្នកដែលត្រូវបានសម្លាប់ទាំងនោះគឺមកពីគ្រួសារ២ នៃស្រុក Maghrabet Talan ក្នុងខេត្ត Hajjah។

សូមបញ្ជាក់ថា​ប្រទេសយេម៉ែនចាប់តាំងពីខែមីនាឆ្នាំ២០១៥ មកបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលដែលវាយប្រហារទៅលើក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ប្រឆាំងនឹងការប្រយុទ្ធគ្នាដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតជាមួយរដ្ឋាភិបាលដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង