ស្ត្រីជប៉ុនវ័យ១១៦ឆ្នាំ ត្រូវបានចាត់ទុកជាមនុស្ស​អាយុវែងជាងគេបំផុតនៅលើពិភពលោក

(តូក្យូ)៖ ស្ត្រីជនជាតិជប៉ុនវ័យ១១៦ឆ្នាំម្នាក់ដែលមានឈ្មោះថា​ Kane Tanaka ត្រូវបានកំណត់ត្រាឯតទគ្គកម្មពិភពលោកទទួលស្គាល់ថាជាមនុស្សដែលមានអាយុវែងជាងគេបំផុត ដែលនេះគឺជាអ្វីដែលលោកយាយបានស្រមៃកាលពីគាត់មានអាយុ១០០ឆ្នាំ។

នៅក្នុងពិធីទទួលស្គាល់ដែលមានការចូលរួមពីក្រុមគ្រួសារនិងមន្ត្រីក្នុងតំបន់, លោកយាយ​ Tanaka ដែលរស់នៅក្នុងផ្ទះថែទាំមនុស្សចាស់មួយក្នុងទីក្រុង​ Fukuoka ភាគខាងត្បូងប្រទេសជប៉ុនបានទទួលវិញ្ញាបនបត្រកំណត់ត្រាឯតទគ្គកម្មពិភពលោកសម្រាប់ទាំងមនុស្សអាយុវែងជាងគេបំផុតនៅលើពិភពលោកដែលនៅមានជីវិតរស់នៅ និងស្រ្តីអាយុវែងជាងគេបំផុតនៅលើពិភពលោកដែលនៅមានជីវិតរស់នៅ។

លោក​ Tanaka ដែលកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣នោះ បានយំនិងនិយាយថា «ការទទួលស្គាល់នេះគឺជារឿងដ៏រំភើបខ្លាំងបំផុតមួយនៅក្នុងជីវិតរបស់គាត់​»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង