វ៉ាស៊ីនតោន៖ អាមេរិកពិចារណាពីការដាក់ទណ្ឌកម្មលើអាល្លឺម៉ង់ និងរុស្ស៊ី ក្នុងសំណុំរឿង Nord Stream 2 pipeline

រដ្ឋមន្ត្រីក្រសួងថាមពលរបស់សហរដ្ឋអាមេរិក លោក Rick Perry បានប្រកាសថា អាមេរិកកំពុងពិចារណាពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេស អាល្លឺម៉ង់ និងរុស្ស៊ី ដែលហ៊ានតភ្ជាប់បំពង់បង្ហូរឧស្ម័នជាមួយគ្នា ដោយមិនសុំការអនុញ្ញាតពីសហរដ្ឋអាមេរិក ។

សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងថាមពលរបស់អាមេរិក ត្រូវបានធ្វើឡើងខណៈដែលរុស្ស៊ី និងអាល្លឺម៉ង់ កំពុងសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 pipeline ដែលតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅអាល្លឺម៉ង់ ដែលមានចម្ងាយជាង១២០០គីឡូម៉ែត្រដោយឆ្លងកាត់តាមបាតសមុទ្រ បាល់ទិក ។

អាមេរិកចង់អោយអាល្លឺម៉ង់បន្តទិញឧស្ម័នពីខ្លួនក្នុងតម្លៃថ្លៃ ប៉ុន្តែអាល្លឺម៉ង់នឹងទិញឧស្ម័នក្នុងតម្លៃថោកពីរុស្ស៊ី ក្រោយពីគម្រោងសាងសង់បំពង់បង្ហូរ ឧស្ម័ន Nord Stream 2 pipeline ត្រូវបានបញ្ចប់ ៕លីលី

Noble
អត្ថបទដែលជាប់ទាក់ទង