Zidane នឹងត្រឡប់មកដឹកនាំស្តេចស Real Madridវិញ

(អឺរ៉ុប)៖ យោងតាមសារព័ត៌មានកីឡាអឺរ៉ុបបានអោយដឹងថា Zinedine Zidane គ្រោងមកដឹកនាំក្លិប Real Madrid ឡើងវិញក្រោយចាកចេញពីបានត្រឹមរយៈពេល១០ខែ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនឹងជំនួសកៅអីរបស់លោក Santiago Solariដែលមកដឹកនាំបានត្រឹមតែប្រាំខែប៉ុណ្ណោះ។ អតីតខ្សែបម្រើ Real Madrid, Zidane បានចាកចេញពីក្លិបនៅខែឧសភា ក្រោយដឹកនាំក្លិបឈ្នះជើងឯក Champion League ជាលើកទី៣។

Real Madrid បច្ចុប្បន្នឈរនៅលេខ៣លីហ្គកំពូលអេស្ប៉ាញ ចាញ់អ្នកនាំមុខ Barcelona រហូតដល់១២ពិន្ទុ ក្រោយលេងបាន២៧ប្រកួតម្នាក់៕

អត្ថបទដែលជាប់ទាក់ទង