បាកដាដ៖ អ៊ីរ៉ង់ពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ាក់ក្នុងបំណងពង្រីកឥទ្ធិពលក្នុងតំបន់

ប្រភពពី RT ឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី (Hassan Rouhani) បានធ្វើដំណើរទៅដល់ទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់ហើយ នៅថ្ងៃចន្ទ ទី១១ ខែមីនានេះ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ។

គេមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក រ៉ូហានី ទៅកាន់អ៊ីរ៉ង់នេះ គឺជាសារដ៏មានឥទ្ធិពលមួយទៅកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិក ដោយបង្ហាញអោយឃើញថា ទោះបីជាអាមេរិករឹតត្បិតអ៊ីរ៉ង់យ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់នៅតែមានឥទ្ធិពលក្នុងតំបន់ដែរ ។

លោក ហាសាន រ៉ូហានី បានអោយដឹងថា ខណៈដែលអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់កាន់តែខ្លាំង អ៊ីរ៉ង់នៅតែមានទំនាក់ទំនងការទូតល្អជាមួយប្រទេសក្នុងតំបន់ មានអ៊ីរ៉ាក់ ជាដើម ដែលអាមេរិកកំពុងឈរជើងយោធានៅក្នុងប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង