ឯកឧត្តម គីម ប៊ុនថាន បានអញ្ជើញជាអធិបតី សែនក្រុងពាលី សុំសេចក្តីសុខពីទសបារមីវត្ថុស័កសិទ្ធ លើកំពូលភ្នំបង្គោល៨!

(ព្រះវិហារ): ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរៈភូមិន្ទ នាយរងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខ ពីទសបារមីវត្ថុស័កសិទ្ធ ដែលស្ថិតនៅលើកំពូលភ្នំបង្គោលប្រាំបី តាមជួយបីបាច់ថែរក្សាដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងការពារទឹកដី នៅតាមបន្ទាត់ព្រំដែន។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំពូលភ្នំបង្គោលប្រាំបី ស្ថិតក្នុងភូមិបង្គោលប្រាំបី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ  អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការង កងពលតូចអន្តរាគមន៍លេខ៧ លេខ៩ និងនាយសេនាធិការ នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣។

ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង និងពលទាហានវរៈសេនាតូចអន្តរាគមន៍៣៨៤ផងដែរ៕ (SN-សួនពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង