ក្រោយ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​បច្ចុប្បន្នភាព​ការងារ​ជំនាញ​ទាក់ទង​នឹង​របប​សន្តិសុខ​សង្គម​រយៈពេល​ ៣​ថ្ងៃ​កន្លង​មក​ ប្រធាន​ អនុប្រធាន​ និង​មន្ត្រី​ ប​.​ស​.​ស​ តាម​បណ្តា​សាខា​រាជធានី​-​ខេត្ត​ ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន​ក្នុង​ការ​បន្ត​បំពេញ​កិច្ចការ​របស់​ខ្លួន​សំរាប់​ឆ្នាំ​២០១៩​

(​ភ្នំពេញ)​៖​ ឯកឧត្តម​ អ៊ុ​ក​ សមវិទ្យា​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជានា​យក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ នៅ​ក្ន​ង​ពេល​អញ្ជើ​ញ​ជា​ធិ​បតី​ភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​បច្ចុប្បន្នភាព​ការងារ​ជំនាញ​ទាក់ទង​នឹង​របប​សន្តិសុខ​សង្គម​ ដល់​ប្រធាន​ អនុប្រធាន​ និង​មន្ត្រី​ ប​.​ស​.​ស​ តាម​បណ្តា​សាខា​ទូ​ទាំង​រាជធានី​/​ខេត្ត​ សរុប​ប្រមាណ​ជាង​ ១០០​នាក់​ នា​ល្ងាច​ថ្ងៃ​សុក្រ​ ៣​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

​ឯកឧត្តម​បាន​ថ្លែង​ដោយ​ក្តី​ជឿជាក់​ថា​ ៖
​អស់លោក​ លោកស្រី​ទាំងអស់​នឹង​យក​បទ​ពិសោធន៍​ថ្មីៗ​ ទាក់ទង​ទៅ​នឹង​ ៖​
១.​ ការងារ​សម្របសម្រួល​សេវា​មូលដ្ឋាន​សុខាភិបាល​
២.​ បែបបទ​ និង​នីតិវិធី​ទូទាត់​ថ្ងៃ​សេវា​
៣.​ របៀប​ប​ញ្ជូ​ល​ទិន្នន័យ​ ក្នុង​ប្រព័ន្ធ​ HSPIS​
៤.​ Health​ Financing​
៥.​ ភាព​ខុស​គ្នា​រវាង​តាវកាលិក​ កម្មករនិយោជិត​ និង​មន្ត្រីរាជការ​
៦.​ យន្តការ​ទូទាត់​ថ្លៃ​សេវា​របស់​កម្មករនិយោជិត​ និង​មន្ត្រីរាជការ​
៧.​ នីតិ​វិធិ​នៃ​ការ​ចុះ​បញ្ជិកា​ និង​បង់​ភាគទាន​របស់​កម្មករនិយោជិត​ក្នុង​ និង​ក្រៅ​ប្រព័ន្ធ​
៨.​ តាវកាលិក​ផ្នែក​ហានិភ័យ​ការងារ​ និង​តាវកាលិក​សម្រាប់​ផ្នែក​ថែទាំ​សុខភាព​
៩.​ អភិបាលកិច្ច​ អង្កេត​គ្រោះថ្នាក់​ការងារ​ ច្បាប់​ការងារ​ និង​អធិការកិច្ច​
​ទៅ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​ ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ វគ្គ​បណ្តុះបណ្តាល​ខាងលើ​នេះ​ ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​ ៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ធំ​ នៃ​ ប​.​ស​.​ស​ ស្នាក់​ការ​កណ្តាល​រាជធានី​ភ្នំពេញ​ ៕


អត្ថបទដែលជាប់ទាក់ទង