សិប្បកម្ម​ឈើ​មួយ​កន្លែង​ ស្ថិត​នៅ​តាម​ណ្តោ​យ​ផ្លូវ​មៃ​ដា​២០០៤​ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ទាំងស្រុង​

(​ភ្នំពេញ​)៖​ សិប្បកម្ម​ឈើ​មួយ​កន្លែង​ ស្ថិត​នៅ​តាម​ណ្តោ​យ​ផ្លូវ​មៃ​ដា​២០០៤​ ក្រុម​១​ ភូមិ​ត្រពាំង​ល្វា​១​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ នៅ​វេលា​ម៉ោង​១៧​នឹង​២២​នាទី​ល្ងាច​ ថ្ងៃ​សុក្រ​ ៣​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

​មន្ត្រី​នគរបាល​ការិយាល័យ​ បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ រាជធានី​ភ្នំពេញ​ ពាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះរ​រង​គ្រោះ​ឈ្មោះ​កៅ​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​លក់ដូរ​ ។​ ​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ មូលហេតុ​ មិនដឹង​ច្បាស់​នៅឡើយ​ កំពុង​ស្រាវជ្រាវ​។​

​សម្ភារៈ​ខូចខាតៈ​ ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៦​ម៉ែត្រ​x១៧​ម៉ែត្រ​ សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ នឹង​ឯកសារ​មួយ​ចំនួន​អស់ទាំង​ស្រុង​ ឆ្លង​មក​ផ្ទះ​សិប្បកម្ម​ឈើ​ដៃឯក​ បន្តិប​ន្ទួ​ច​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ការិយាល័យ​ បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រើប្រាស់​រថយន្ត​ចំនួន​១០​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​៤​ឡាន​ ស្មើនឹង​១៦​ម៉ែត្រគូប​ រថយន្ត​ជំនួយ​កងពលតូច​លេខ​៧០​ ចំនួន​៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​ ស្មើនឹង​ ១២​ម៉ែត្រគូប​ រថយន្ត​ជំនួយ​ក្រុមហ៊ុន​OCIC​ទីក្រុង​កោះ​ពេជ្រ​ចំនួន​៤​គ្រឿង​ ពុំ​បាន​ប្រើប្រាស់​ទឹក​ រថយន្ត​ជំនួយ​កងរាជអាវុធហត្ថ​ ចំនួន​៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​ ស្មើនឹង​១២​ម៉ែត្រគូប​ រថយន្ត​ជំនួយ​ភារ​វ​កម្ម​ចំនួន​១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​១​ឡាន​ ស្មើនឹង​៤​ម៉ែត្រគូប​ ៕


អត្ថបទដែលជាប់ទាក់ទង