ឯកឧត្តម ស សុខា ប្រកាសបើកសន្និបាតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង!

(ព្រៃវែង)៖ រសៀលនេះ​ក្នុងឱកាសជាអធិបតីបើកសន្និបាតការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ឯកឧត្តម ស សុខា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង បានថ្លែងថា ស្វែងរកចំណុចខ្សោយ ចំណុចប្រឈម ចំណុចខ្លាំង និងដាក់ចេញដំណោះស្រាយ សម្រាប់ឈានទៅជោគជ័យគ្រប់ការបោះឆ្នោតនៅអាណត្តិក្រោយៗ។

ឯកឧត្តម ជំរុញឱ្យសមាជិកអង្គសន្និបាត ចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីធ្វើជាធាតុចូលបូកផ្សំជាមួយការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ កសាងជាផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៩ ក្នុងគោលដៅបានជាប្រយោជន៍ដល់យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។

អង្គសន្និបាត និងបិទបញ្ចប់នៅព្រឹកស្អែកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង។ ទន្ទឹមនឹងនេះ ក៏នឹងមានសន្និសីទសារព័ត៌មានផ្ដល់ឱកាសដល់អ្នកសារព័ត៌មានទទួលបានព័ត៌មាន ស្ដីពី លទ្ធផលនៃអង្គសន្និបាទទាំងមូល៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង