AFF U22 19: យុវជនកម្ពុជា ត្រូវជួបថៃទោះបីលទ្ធផលចុងក្រោយថ្ងៃនេះបែបណាក៏ដោយ

(កម្ពុជា)៖ ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជានឹងប្រកួតចុងក្រោយក្នុងពូល B ជាមួយឥណ្ឌូនេស៊ីជើងឯកយុវជនអាស៊ីអាគ្នេយ៍២០១៩នៅភ្នំពេញ។

កម្ពុជានឹងឥណ្ឌូនេស៊ី ត្រូវជួបគ្នានៅម៉ោង ៦និង៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ ខណៈមួយប្រកួតទៀត សហភាពមីយ៉ាន់ និងម៉ាឡេស៊ីលេងនៅ RSN ម៉ោងដំណាលគ្នា។

មិនថាលទ្ធផលយ៉ាងមិញទេយប់ ក្រុមយុវជននៅតែបានឡើងក្នុងនាមក្រុមលេខ១ក្នុងពូល ចំនែកឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាត្រូវឈ្នះដាច់ខាតរៀងៗខ្លួន។ ឥណ្ឌូនេស៊ី ឡើងលុះត្រាឈ្នះកម្ពុជា ដោយមិនខ្វល់ពីសហភាពមីយ៉ាន់ម៉ាឈ្នះ ចាញ់ រឺស្មើ។ ចំនែកភូមាឡើងទៅបានលុះត្រាតែខ្លួនឈ្នះ និងឥណ្ឌូនេស៊ីចាញ់ រឺស្មើកម្ពុជា។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជា ត្រូវជួបថៃក្រុមលេខ២ពូលA ថ្ងៃទី២៤ ខែកុម្ភៈខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង