យ៉ាងហ្គោន៖ រដ្ឋាភិបាលមីយ៉ានម៉ា អំពាវដល់ក្រុមវិនិយោគិនបរទេស ឲ្យចូលទៅវិនិយោគរដ្ឋ រ៉ាឃីន

ប្រភពពី Reuters News ឲ្យដឹងថា ប្រមុខដឹកនាំកំពូលតាមព្រឹត្តិន័យនៃរដ្ឋាភិបាលសហភាពមីយ៉ានម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវដល់ក្រុមវិនិយោគិនបរទេស អោយចូលទៅវិនិយោគនៅរដ្ឋ រ៉ាឃីន ជាទីដែលកងកម្លាំងយោធាមីយ៉ានម៉ា បានបង្ក្រាបយ៉ាងចាស់ដៃលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ។

លោកស្រី អ៊ុងសាន ស៊ូជី បានលើកឡើងថា រដ្ឋ រ៉ាឃីន មានទីតាំងភូមិល្អបំផុតដែលនៅជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដែស ដោយមានធនធានធម្មជាតិជាច្រើននៅទីនោះ ។

សូមបញ្ជាក់ជូនថា រ៉ាឃីន គឺជាដែលជម្រករបស់ជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ដែលកងកម្លាំងយោធាមីយ៉ានម់ា បានវាយបង្ក្រាបយ៉ាងចាស់ដៃលើជនមូស្ល៊ីម រ៉ូហ៊ីងយ់ា កាលពីឆ្នាំ២០១៧កន្លងទៅ ដែលរុញច្រានអោយជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង ៧៣០០០០នាក់ បានភៀសខ្លួនចាកចេញពីរដ្ឋនេះ ៕លីលី

A Myanmar soldier stands near Maungdaw, north of Rakhine state, Myanmar September 27, 2017. REUTERS/Soe Zeya Tun – RC116E9F7100

Investors study a poster about the Rakhine State Investment Fair at Ngapali beach in Thandwe, Rakhine, Myanmar February 21, 2019. REUTERS/Ann Wang
អត្ថបទដែលជាប់ទាក់ទង