ព្យុងយ៉ាង៖ កូរ៉េខាងជើងចេញលិខិតព្រមានពីវិបត្តិខ្វះស្បៀងអាហារសម្រាប់ឆ្នាំ២០១៩នេះ

ប្រភពពី Reuters News ឲ្យដឹងថា បេសកជនកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានចេញលិខិតព្រមានមួយដែលមានកម្រាស់ពីរទំព័រ និងមានខ្លឺមសារថា នៅឆ្នាំ២០១៩នេះ កូរ៉េខាងជើងនឹងជួបប្រទះវិបត្តិខ្វះស្បៀងអាហារ ដែលធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ៤១% ។

លិខិតព្រមានដដែលបានសរសេរថា មូលហេតុដែលនាំអោយកើតចេញជាវិបត្តិខ្វះស្បៀងអាហារនៅកូរ៉េខាងជើង គឺដោយសារអាកាសធាតុក្តៅ គ្រោះរាំងស្ងូត គ្រោះទឹកជំនន់ និងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ។

កាលពីឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងជើងផលិតបានស្បៀងអាហារត្រឹមតែ ៤.៩៥១ លានតោន (4.951 million tons) គឺថយចុះប្រមាណ ៥០៣០០០តោន (503,000 tons down on 2017)ប្រៀបធៀបនឹងឆ្នាំ២០១៧ ដែលនឹងប៉ះពាល់ប្រជាពលរដ្ឋកូរ៉េខាងជើងប្រមាណ ១០លាន ៤សែននាក់ ស្មើនឹង ៤១% នៅទូទាំងប្រទេស ៕លីលី

FILE PHOTO – A North Korean farm is seen in the rice paddy fields on Hwanggumpyong Island, located in the middle of the Yalu River, near the North Korean town of Sinuiju, opposite the Chinese border city of Dandong, North Phyongan Province, North Korea, June 19, 2015. REUTERS/Jacky Chen /File Photo

អត្ថបទដែលជាប់ទាក់ទង