ការ៉ាកាស៖ កងទ័ពវែណេស៊ុយអេឡាពង្រឹកកម្លាំងតាមព្រំដែនមិនឲ្យជំនួយអាមេរិកចូល

កងកម្លាំងយោធារបស់ប្រទេសវែណេស៊ុយអេឡា កំពុងពង្រឹងកម្លាំងរបស់ខ្លួននៅតំបន់នានានៅតាមព្រំដែនជាប់ជាមួយប្រទេសជិតខាង ក្នុងបំណងទប់ស្កាត់មិនអោយជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកចូលដល់ទឹកដីវែណេស៊ុយអេឡា ។

ការពង្រឹងកម្លាំងនៅតាមព្រំដែនេះ ត្រូវបានធ្វើឡើងក្រោយពីជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសជិតខាង វែណេស៊ុយអេឡា និងមានបំណងដឹកជញ្ជូនតាមព្រំដែនប្រទេសជិតខាង ចូលក្នុងទឹកដីវែណេស៊ុយអេឡា ។

មូលហេតុដែលកងកម្លាំងយោធាទប់ស្កាត់មិនអោយជំនួយអាមេរិកចូលស្រុក គឺដោយសារតែជំនួយអាមេរិកនេះ ត្រូវបានបញ្ជូនទៅជួយជ្រោមជ្រែលដល់ចលនាប្រឆាំងដែលមានស្រាប់នៅវែណេស៊ុយអេឡា ៕ លីលី

Aerial view of the Tienditas Bridge, in the border between Cucuta, Colombia and Tachira, Venezuela, after Venezuelan military forces blocked it with containers on February 6, 2019. – Venezuelan military officers blocked a bridge on the border with Colombia ahead of an anticipated humanitarian aid shipment, as opposition leader Juan Guaido stepped up his challenge to President Nicolas Maduro’s authority. (Photo by EDINSON ESTUPINAN / AFP)

អត្ថបទដែលជាប់ទាក់ទង