ដាកា៖ ចំនួនមនុស្សស្លាប់កើនឡើងដល់៧០នាក់ ក្នុងគ្រោះអគ្គិភ័យនៅបង់ក្លាដែស

ប្រភពពី CTV News ឲ្យដឹងថា ចំនួនមនុស្សស្លាប់ដល់៧០នាក់ហើយ និងមនុស្សជាង៥០នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះមហន្តរាយអគ្គិភ័យឆាបឆេះនៅតំបន់ Chawkbazar area នៃទីក្រុង ដាកា ប្រទេសបង់ក្លាដែស ។

នាយកគ្រប់គ្រងគ្រោះអគ្គិភ័យ និងការពារជនស៊ីវិលបង់ក្លាដែស ឧត្តមសេនីយ៍ General Ali Ahmed Khan បានអោយដឹងថា អគ្គិភ័យបានឆាបឆេះអស់រយៈពេលជាង១០ម៉ោង ទើបក្រុមពន្លត់អគ្គិភ័យអាចគ្រប់ស្ថានភាពបាន ។

ឧត្តមសេនីយ៍ General Ali Ahmed Khan បានបន្តថា សាកសពមនុស្សមួយចំនួន ត្រូវបានរកឃើញនៅក្នុងគំនរផេះផង់នៃអគ្គិភ័យ ដោយមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង