Dhaka៖ យ៉ាងហោចណាស់មនុស្ស១០នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យនៅប្រទេសបង់ក្លាដែស

ប្រភពពី Reuters ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១០នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតបានរងរបួស ក្នុងគ្រោះអគ្គិភ័យមួយ នៅទីក្រុង ដាកា ប្រទេសបង់ក្លាដែស ។

នាយកគ្រប់គ្រងគ្រោះអគ្គិភ័យ និងការពារជនស៊ីវិលបង់ក្លាដែស ឧត្តមសេនីយ៍ General Ali Ahmed Khan បានអោយដឹងថា គ្រោះអគ្គិភ័យ បានឆាបឆេះរាលដាលនៅភាគខាងលិចនៃទីក្រុង ដាកា ដោយឆាបឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀត ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៣កន្លងទៅ រោងចក្រកាត់ដេរមួយនៅទីក្រុង ដាកា នេះដែរ បានបាក់រលំ និងបណ្តាលអោយកម្មកររោងចក្រប្រមាណជាង១១០០នាក់បានបាត់បង់ជីវិត (2013 killed more than 1,100 garment workers) ៕លីលី

A view of a scene of a fire that broke out at a chemical warehouse in Dhaka, Bangladesh February 20, 2019. REUTERS/Mohammad Ponir Hossain
អត្ថបទដែលជាប់ទាក់ទង