តូក្យូ៖ យន្តហោះចម្បាំងជប៉ុនធ្លាក់ចូលក្នុងសមុទ្រក្នុងប្រតិបត្តិការហាត់សម

ប្រភពពី RT ឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ F-2 fighter jet របស់ប្រទេសជប៉ុន បានធ្លាក់ចូលក្នុងសមុទ្រនៅចម្ងាយ ១៣០គីឡូម៉ែត្រ ស្មើនឹង ៨១ម៉ាយ នៅភាគឦសាននៃមូលដ្ឋានទ័ពអាកាស Fukuoka ក្នុងប្រតិបត្តិការហាត់សម នៅថ្ងៃពុធនេះ ។

អ្នកបើកបរពីរនាក់ នៅលើយន្តហោះចម្បាំងដែលធ្លាក់នោះ នៅរស់រានមានជីវិត និងត្រូវបានក្រុមជួយសង្គ្រោះរកឃើញនៅលើពោងជ័រសុវត្ថិភាព ដោយមានរបួសតិចតួច ។

មូលហេតុដែលនាំធ្លាក់យន្តហោះចម្បាំងប្រភេទ F-2 fighter jet របស់ប្រទេសជប៉ុននេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយរងចាំការស៊ើបអង្កេតពីក្រុមអ្នកជំនាញសិន ៕លីលី

អត្ថបទដែលជាប់ទាក់ទង