AFF U22 19: យុវជនកម្ពុជាឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះសហភាពមីយ៉ាន់ម៉ា

(កម្ពុជា)៖ ទីបំផុតក្រុមជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម២២ឆ្នាំ ធ្វើបានសម្រេចហើយដោយបានឡើងទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់យុវជនជើងឯកអាស៊ាន ២០១៩ ក្រោយឈ្នះសហភាពមីយ៉ាន់ម៉ា ២ទល់នឹង០ យប់នេះនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ពីរគ្រាប់របស់កម្ពុជាកើតឡើងដោយកីឡាករ យើ សាហ្វី នាទីទី២៦ និងមួយគ្រាប់ទៀតដោយកីឡាករ ស៊ិន សុផាណាត់នាទីទី៦០។

នេះជាជ័យជំនះលើកទី២ជាប់គ្នា ក្រោយយុវជនកម្ពុជាឈ្នះម៉ាឡេស៊ីក្នុងពូល Bនេះការប្រកួតដំបូងក្នុងលទ្ធផល ១ទល់នឹង០។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជា ត្រូវជួបយុវជនវៀតណាម រឺថៃថ្ងៃទី ថ្ងៃទី២៤ ខែកុម្ភៈខាងមុខ។

ថ្ងៃជាមួយគ្នានេះដែរ ក្រុមម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២ទល់នឹង២៕

អត្ថបទដែលជាប់ទាក់ទង