យ៉ាងហ្គោន៖ យោធាមីយ៉ានម៉ា មិនពេញចិត្តនឹងការបង្កើតគណៈកម្មការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ

ប្រមុខដឹកនាំខាងយោធារបស់សហភាពមីយ៉ានម៉ា បានបង្ហាញនូវការមិនពេញចិត្តចំពោះប្រមុខដឹកនាំរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសនេះ ដែលបានបង្កើតគណៈកម្មការដើម្បីពិភាក្សាពីការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានតាក់តែងឡើងដោយយោធា ។

ការបង្កើតគណៈកម្មការដើម្បីពិភាក្សាពីការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលមីយ៉ានម៉ានេះ ត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតជាតិ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២០ខាងមុខនេះ ដែលអាចធ្វើអោយប៉ះពាល់ដល់ឥទ្ធិពលរបស់មេដឹកនាំយោធានៅក្នុងប្រទេសនេះ ។

សូមបញ្ជាក់ជូនថា ច្បាប់រដ្ឋធម្មនុញ្ញចាស់របស់មីយ៉ានម៉ា ត្រូវបានតាក់តែងឡើងដោយយោធា ហើយមេដឹកនាំយោធាបារម្ភថា ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ អាចធ្វើអោយប៉ះពាល់ដល់អំណាចរបស់ខ្លួននៅពេលខាងមុខ ៕លីលី

អត្ថបទដែលជាប់ទាក់ទង