វ៉ាស៊ីនតោន៖ តំណាងពិសេសអាមេរិកទៅដល់វៀតណាមហើយ មុនជំនួបលោក ត្រាំ និងលោក គីម ជុងអ៊ុន

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បាននិយាយថា តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun បានធ្វើដំណើរទៅដល់ទីក្រុង ហាណូយ ប្រទេសវៀតណាមហើយ ដើម្បីពិនិត្យមើលស្ថានភាពនៅទីនោះ ។

ដំណើរទៅកាន់ទីក្រុង ហាណូយ របស់លោក Stephen Biegun ត្រូវបានធ្វើឡើងនៅមុនជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលគ្រឿងនឹងធ្វើឡើងនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

ក្នុងពេលដំណាលគ្នានេះដែរ តំណាងរបស់កូរ៉េខាងជើង ក៏បានធ្វើដំណើរទៅដល់ទីក្រុង ហាណូយ ប្រទេសវៀតណាមហើយដែរ កាលពីថ្ងៃអង្គារ ទី១៩ ខែកុម្ភៈនេះ ៕លីលី

FILE PHOTO: U.S. Special Representative for North Korea Stephen Biegun listens to South Korea’s Foreign Minister Kang Kyung-wha during their meeting at the foreign ministry in Seoul, South Korea on February 9, 2019. Ed JONES/Pool via REUTERS/File Photo

អត្ថបទដែលជាប់ទាក់ទង