មុំបៃ៖ យន្តហោះចម្បាំងពីរគ្រឿងបុកគ្នាលើអាកាស​ ស្លាប់មនុស្សម្នាក់នៅឥណ្ឌា

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា បានអោយដឹងថា យន្តហោះចម្បាំងពីរគ្រឿងរបស់កងកម្លាំងទ័ពអាកាសប្រទេស ឥណ្ឌា បានបុកគ្នានៅលើអាកាស ក្នុងអំឡុងពេលនៃការបង្ហាញសមត្ថភាពទ័ពអាកាស នៅក្បែរមូលដ្ឋានទ័ពអាកាស Yelahanka base នៅថ្ងៃនេះ ។

អាកាសយានិកម្នាក់បានបាត់បង់ជីវិត ក្នុងចំណោមអាកាសយានិកបីនាក់ ដែលនៅលើយន្តហោះចម្បាំងទាំងពីរគ្រឿងដែលបានបុកគ្នានោះ ដោយអាកាសយានិកទាំងពីរនាក់ បានចុចកៅអីសុវត្ថិភាព ខណៈដែលយន្តហោះទាំងពីរបុកគ្នា ។

មូលហេតុដែលនាំអោយយន្តហោះចម្បាំងទាំងពីរគ្រឿងបុកគ្នានេះ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ប៉ុន្តែមន្ត្រីទ័ពអាកាសឥណ្ឌាបានសន្និដ្ឋានថា ឧបទ្ទវហេតុនេះ អាចកើតឡើងដោយសារកំហុសបច្ចេកទេស ៕លីលី

អត្ថបទដែលជាប់ទាក់ទង