AFF U22 19: កម្ពុជារកបានបីពិន្ទុ ក្រោយឈ្នះម៉ាឡេស៊ី

(កម្ពុជា)៖ ក្រុមបាល់ទាត់យុវជនកម្ពុជាបើកយុទ្ធនាការជើងឯកយុវជនអាស៊ានក្នុងពូលB ដោយរកបានបីពិន្ទ ក្រោយឈ្នះម៉ាឡេស៊ី១ទល់នឹង០ យប់ថ្ងៃទី១៨ ខែកុម្ភៈនេះនៅពហុកីឡដ្ឋានជាតិ។

ក្រោយស្មើគ្នា ០ទល់០ក្នុង៤៥នាទីដំបូង នៅនាទីទី៦៣ កីឡាករ សាត រ៉ូស្ស៊ីប ស៊ុតបញ្ចូលទីឱ្យកម្ពុជា ក្រោយពេលម៉ាឡេស៊ីបាត់បង់កីឡាករម្នាក់ដោយ Danial Haqiem ត្រូវពិន័យកាតក្រហម។

ជាបណ្តោះអាសន្នកម្ពុជា ឈរនៅកំពូលតារាង ហើយប្រកួតបន្ទាប់ទី២០ ខែកុម្ភៈ កម្ពុជា ត្រូវប្រកួតជាមួយសហភាពមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ប្រកួតជាមួយឥណ្ឌូនេស៊ី៕

អត្ថបទដែលជាប់ទាក់ទង