ភ្នំពេញក្រោននាំយកកីឡាករកូនខ្មែរកម្ពុជាក្រោម រៀម ស៊ឺង មករួមក្លិប

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញខ្សែការពារចំណូលថ្មីគឺកីឡាករ រៀម ស៊ឺង ដែលជាកូនខ្មែរកម្ពុជាក្រោម នឹងមានបទពិសោធន៍ជោគជាំក្នុងការលេងបាល់ទាត់ទាំងលីគកម្ពុជា និងលីគកំពូលវៀតណាម ។

កីឡាកររៀម ស៊ឺង មានអាយុ២៦ឆ្នាំ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៣ ជាមួយក្រុម Vinh Long FC ក្រុម Ca Mau FC នៅឆ្នាំ២០១៥ ហើយបានមកចូលរួមជាមួយក្រុមគិរីវង់សុខសែនជ័យនៅឆ្នាំ២០១៥-២០១៦ ។ នៅក្នុងឆ្នាំ២០១៦ដដែលរូបគេក៏បានចូលលេងជាមួយក្រុម Dong Thap FC ហើយបានបន្តលេងជាមួយក្រុម Hai Phong FC នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ លេងនៅក្រុម Ho Chi Minh City FC

សូមបញ្ជាក់ថា កីឡាករវ័យ២៦ឆ្នាំរូបនេះនឹងក្លាយជាកម្លាំងសំខាន់សម្រាប់ក្លឹបដើម្បីធ្វើការប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលដែលនឹងខិតជិតមកដល់នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង