គ្រឿងញៀនជិត១៦គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បង្ក្រាប

(​បាត់ដំបង​)៖​ ថ្នាំ​ញៀន​ជិត​១៦​គីឡូក្រាម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុម​ទី​៨​ ភូមិ​កម្មករ​ សង្កាត់​ ស្វាយប៉ោ​ ក្រុង​បាត់ដំបង​។​

​លោក​ឧត្តមសេនីយ៍ត្រី​ មាស​ សុវណ្ណ​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ថ្នាំ​ញៀន​ដែល​កម្លាំង​ជំនាញ​ដកហូត​រួម​មានៈ​ថ្នាំ​ញៀន​សរុប​ទម្ងន់​ ១៥,៨​គីឡូក្រាម​ ក្នុង​នោះ​ប្រភេទ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​រឹង​ (​ទឹកកក​)​ មាន​ទម្ងន់​ ៩,៧០​ គីឡូក្រាម​ និង​ថ្នាំ​គ្រាប់​ ប្រភេទ​ (WY)​ ទម្ងន់​ ៦,១០​ គីឡូក្រាម​។​

​លោក​ឧត្តមសេនីយ៍ត្រី​ មាស​ សុវណ្ណ​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ តាត​ គី​រី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជួ​ដូរ​គ្រឿងញៀន​,​ ទី​២-​ឈ្មោះ​ ឈួ​ន​ ម៉ា​រី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​បំរើ​ខា​រ៉ា​អូរ​ខេ​ និង​ទី​៣-​ឈ្មោះ​ ពុំ​ ស៊ន​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ មុខរបរ​កសិករ​ស្នាក់​នៅ​ក្រុម​ទី​៨​ ភូមិ​ កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​/​ខេត្តបាត់ដំបង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់​ ៕


អត្ថបទដែលជាប់ទាក់ទង