Cesc Fabregasផ្ទេរពី Chelseaទៅលេងឱ្យ Monaco

(អង់គ្លេស)៖  កីឡាករខ្សែបម្រើ Chelsea,  Cesc Fabregas បានផ្ទេរទៅលេងឱ្យលីហ្គកំពូលបារាំង លេងឱ្យក្លិប Monaco ដែលដឹកនាំដោយអតីតកីឡាករមិត្តរួមក្រុម Arsenal, Thierry Henry លើកិច្ចសន្យារយៈពេលបីឆ្នាំកន្លះ។

កីឡាករអេស្ប៉ាញអាយុ៣១ឆ្នាំរូបនេះ ធ្វើជាប្រធានក្រុមតោខៀវក្នុងការប្រកួត  FA Cup ជាមួយ Nottingham Forestកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយសម្រក់ទឹកភ្នែកពេលទះដៃលាអ្នកគាំទ្រ។

Cesc Fabregas ផ្ទេរពីក្លិប Barcelona មកលេងឱ្យ  Chelsea នៅឆ្នាំ ២០១៤ បន្ទាប់ពីលេងបាន៣០៣ប្រកួតកាំភ្លើងធំ Arsenal ចន្លាះឆ្នាំ ២០០៣ និង២០១១៕

អត្ថបទដែលជាប់ទាក់ទង