ប៉េកាំង៖ ចិនចេញសារព្រមានកាណាដាឲ្យដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ បើមិនដោះលែងទេនឹងមានផលវិបាក

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិន Le Yucheng បានចេញនូវសារព្រមានមួយដល់ប្រទេសកាណាដា អោយដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ជាបន្ទាន់ បើមិនដោះលែងទេ កាណាដា នឹងជួបផលវិបាកនៅពេលខាងមុខ ។

លោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេស កាណាដា ទៅតាមការទាមទាររបស់អាមេរិក ហើយការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងស្របពេលគ្នានៃកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង នៅប្រទេសអាហ្សង់ទីន ។

សូមបញ្ជាក់ជូនថា លោកស្រី ម៉េង វ៉ាន់ចូវ គឺជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ (Huawei) របស់ប្រទេសចិន ៕លីលី

អត្ថបទដែលជាប់ទាក់ទង