អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​១៩​នាក់​ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

(​ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ ១៩​នាក់​ ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ រួម​ និង​ក្រាម​ព​ណ៍​ស​ថ្លា​ ០៧​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។​ ពួក​គេ​ទាំង​ ១៩​នាក់​នេះ​ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្នុង​ ០៣​ខណ្ឌ​ផ្សេង​គ្នា​ បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​ ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៨​។

​ក្នុង​នោះ​មាន​៖១-​ឈ្មោះ​ ឈុ​ន​ សំនៀង​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ,២-​ឈ្មោះ​ ពៅ​ ស្រស់​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០៨​និង​៥០​នាទី​ នៅ​ចំណុច​ ផ្ទះ​គ្មាន​លេខ​ ក្រុម​ទី​៦​ ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​លុះដល់​វេលា​ម៉ោង​០៩​និង​២៥​នាទី​ ថ្ងៃ​ដដែល​ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ បាន​បន្ត​ឃាត់ខ្លួន​ បាន​ ១២​នាក់​ថែម​ទៀត​ ដែល​ជា​ក្រុម​របស់​ ពួក​គេ​ ខាងលើ​ នៅ​ចំណុច​ ក្រុម​ទី​៩​ ភូមិ​ព្រែក​ទាល់​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ រួម​មាន​៖

១-​ឈ្មោះ​ សំ​ ចាន់​រតនា​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ,២-​ឈ្មោះ​ ដោះ​ ដា​វីត​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ធ្លាប់​ជាប់គុក​ព្រៃ​ស​ ១០​ខែ​(​ករណី​ឆក់​)​ ,៣-​ឈ្មោះ​ គឹ​ម​ ហួត​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ,៤-​ឈ្មោះ​ ជន​ សំអាត​ ហៅ​សាន្ត​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ,៥-​ឈ្មោះ​ ផុ​ន​ សា​រិ​ត​ ហៅ​ឃ​ន​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ធ្លាប់​ជាប់​មណ្ឌល​ព្រៃ​ស្ពឺ​ ១០​ថ្ងៃ​ ,៦-​ឈ្មោះ​ ម៉​ម​ ឧសភា​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ ,៧-​ឈ្មោះ​ កែវ​ លំ​ហេង​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ,៨-​ឈ្មោះ​ ម៉ែ​ន​ រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ,៩-​ឈ្មោះ​ កែវ​ ស្រី​ញ៉ា​ញ់​ ភេទ​ស្រី​ អាយុ​ ២៨​ឆ្នាំ​ ,១០-​ឈ្មោះ​ វណ្ណ​ ចាន់​ណា​ ភេទ​ស្រី​ អាយុ​ ២៥​ឆ្នាំ​ ,១១-​ ឈ្មោះ​ ញ៉​ក់​ ស្រី​ល័​ក្ខ​ ភេទ​ស្រី​ អាយុ​ ២៥​ឆ្នាំ​ ,១២-​ឈ្មោះ​ ផា​ន​ ភាព​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​។​

​ចំណែក​ជនសង្ស័យ​ ០៣​នាក់​ ផ្សេង​ទៀត​ ដែល​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ និង​ខណ្ឌមានជ័យ​ បាន​ក្នុង​នោះ​មាន​៖១-​ឈ្មោះ​ វី​ រិ​ទ្ធ​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​,​ ២-​ឈ្មោះ​ ប្រាក់​ សំរឹទ្ធ​ ហៅ​អូ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​ នៅ​ចំណុច​ ផ្លូវ​បេតុង​ជិត​បន្ទាយ​ឡុ​ង​ឈិ​ន​ ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

៣-​ឈ្មោះ​ សុខ​ ណា​រិ​ន​ ហៅ​តង​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​ នៅ​ចំណុច​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​តាម​ការ​សាកសួរ​ក្រោម​វិធានការ​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ពួក​គេ​ទាំង​ ១៩​នាក់​ ខាងលើ​ បាន​សារភាព​ឲ្យ​ដឹង​ថា​ ពួក​គេ​ ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ នេះ​ពិតប្រាកដ​មែន​ ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុ​តាង​ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង