អគ្គ​ស្នងការរង​នគរបាលជាតិ សព្វថ្ងៃ ដោះដូរ​ចាស់ ដាក់​ថ្មី សរុប​មាន​ចំនួន ១៧​រូប

(​ភ្នំពេញ​)៖ គិត​ត្រឹម​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ អគ្គ​ស្នងការរង​នគរបាលជាតិ ត្រូវបាន​ដោះដូរ​ចាស់ និង​ដាក់​ថ្មី សរុប​មាន​ចំនួន ១៧​រូប​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចេញ​សេចក្តីសម្រេច ប្រគល់​ភារកិច្ច​ជូន​អគ្គ​ស្នងការរង​ទាំង ១៧​រូប ដោយ​ចែកជា ៨ ផែន រួមមាន​៖ ១-​ផែន​សេនាធិការ មាន ២​រូប ២-​ផែន​សន្តិសុខ មាន ៣​រូប ៣-​ផែនការ​ពារ មាន ១​រូប ៤-​ផែន​យុត្តិធម៌ មាន ៣​រូប ៥-​ផែន​ព្រំដែន មាន ៤​រូប ៦-​ផែន​សណ្តាប់ធ្នាប់​សាធារណៈ មាន ២​រូប ៧-​ផែន​បុគ្គលិក មាន ១​រូប និង​ផែន​ការងារ​នគរបាល​រាជធានី​ភ្នំពេញ មាន ១​រូប​។​

​សេចក្តីសម្រេច​ដដែល ក៏បាន​កំណត់ថា អគ្គ​ស្នងការរង​នគរបាលជាតិ ទាំង ១៧​រូប មាន​ភារកិច្ច​អនុវត្តន៍​ការងារ​ផ្សេងទៀត តាម​ការប្រគល់​ឲ្យ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​៕​

អត្ថបទដែលជាប់ទាក់ទង