ភ្ញាក់ផ្អើលពេទ្យរត់ខ្វែងជើងដោយសិស្សវិទ្យាល័យថ្មគោល៦៧នាក់ដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ

(បាត់ដំបង)៖ មិនដឹងមូលហេតុសុខៗសិស្សានុសិស្សប្រមាណជា៦៧នាក់នៅវិទ្យាល័យថ្មគោល​ បានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការនេះកើតឡើងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាល័យថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង​។ 

គេនៅមិនទាន់មូលហេតុពិតក្នុងករណីដែលនាំអោយសិស្សសាលាទាំងនោះដួលសន្លប់នៅឡើយទេ ដោយជំហ៊ានដំបូង ខាងក្រុមគ្រូពេទ្យបានសន្និដ្ឋានថា គឺអាចបណ្តាលមកពី ពួកគាត់ខំរៀនលើសកម្លាំង ហូបទឹកមិនគ្រប់គ្រាប់ និងមួយវិញទៀត ទទួលសម្ពាធស្រុកយើងអាកាសធាតុក្តៅខ្លាំង ទើបធ្វើឲ្យមានអាការៈដួលសន្លប់តៗគ្នាដូច្នេះ។ 

សិស្សានុសិស្សទាំងអស់នោះ ក្រោយពីបញ្ជូនមកសង្គ្រោះ ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យយ៉ាងយកចិត្តទុកដាក់ រហូតមកដល់ពេលនេះ មួយចំនួនធំបានជាសះស្បើយវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញហើយ និងមួយចំនួនតូចនៅបន្តសម្រាកនៅឯមន្ទីរពេទ្យនៅឡើយ​។ 

សូមរម្លឹកថា​កាលពីថ្ងៃទី២៩​ដល់ថ្ងៃទី៣​ កន្លងទៅករណីសិស្សានុសិស្សដួលសន្លប់ដោយមិនដឹងមូលហេតុផងដែរ។ ទាក់ទងករណីខាងលើមន្ទីរសុខាភិបាលខេត្តមិនបានពន្យល់ច្បាស់លាស់នៅឡើយទេ​ ៕​(SN-ចេស្តា)

អត្ថបទដែលជាប់ទាក់ទង