ការចាប់ខ្លួនមន្ត្រីក្រុមហ៊ុន Huawei គឺជាសង្គ្រាមបច្ចេកវិទ្យាបែបថ្មីរបស់អាមេរិក

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសចិន លោក វ៉ាង យី បានចាត់ទុកថា ការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺជាសង្គ្រាមបច្ចេកវិទ្យាបែបថ្មី ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិន ប្រហាក់ប្រហែលនឹងសង្គ្រមពាណិជ្ជកម្ម ដែលប្រធានាធិបតីអាមេរិកបានបញ្ឆេះឡើងជាមួយចិនដែរ ។

ការលើកឡើងបែបនេះ ពីរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានធ្វើឡើងក្រោយពីលោកស្រី ម៉េង វ៉ាន់ចូវ ត្រូវបានចាប់ខ្លួននៅប្រទេសកាណាដា ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក ដោយមិនមានមូលហេតុច្បាស់លាស់ ដែលទាំងកាណាដា ទាំងអាមេរិក មិនបានបង្ហាញមូលហេតុពិតប្រាកដ ក្នុងការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ នេះទេ ។

សូមបញ្ជាក់ជូនថា ចិនបានទាមទារអោយកាណាដាបង្ហាញភស្តុតាងជុំវិញករណីចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងដោះលែងជនសង្ស័យរូបនោះជាបន្ទាន់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង