គាវ៖ អ៊ុយក្រែនទាមទារឲ្យរុស្ស៊ីដោះលែងកងទ័ពជើងទឹករបស់ខ្លួន២៤នាក់ ដែលរុស្ស៊ីចាប់ឃុំខ្លួន

ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន លោក Petro Poroshenko បានទាមទារអោយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោះលែងកងទ័ពជើងទឹកអ៊ុយក្រែនចំនួន២៤នាក់ ដែលកងទ័ពជើងទឹករុស្ស៊ីបានចាប់ខ្លួន និងយកទៅដាក់ពន្ធនាគារ ។

លោក Petro Poroshenko បាននិយាយថា រុស្ស៊ីមិនមានហេតុផលគ្រប់គ្រាន់ទេ ក្នុងការចាប់ខ្លួនកងទ័ពអ៊ុយក្រែន និងយកទៅឃុំខ្លួនបែបនេះ ។

ដោយសារតែមិនពេញចិត្តនឹងរឿងខ្លួនកងទ័ពជើងអ៊ុយក្រែននេះ សមាជិករដ្ឋសភារបស់ប្រទេសអ៊ុយក្រែន បានបោះឆ្នោតដកខ្លួនចេញពីសន្ធិសញ្ញាមិត្តភាពរយៈពេលវែងរវាងអ៊ុយក្រែន និងរុស្ស៊ី ។

សូមរំលឹកជូនថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កងទ័ពជើងទឹករុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នាដោយអាវុធ នៅតំបន់សមុទ្រ Azov ក្នុងសមុទ្រខ្មៅ ដែលជាដែនទឹកជាប់ព្រំប្រទល់គ្នារវាងអ៊ុយក្រែន និងរុស្ស៊ី ហើយកងទ័ពជើងទឹករុស្ស៊ី​ ក៏បានចាប់ខ្លួនកងទ័ពជើងទឹកអ៊ុយក្រែន២៤នាក់ និងយកទៅឃុំខ្លួនមិនទាន់ដោះលែងនៅឡើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង