បារាំងនឹងយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ពីឆ្នាំ២០១៩

(បារាំង)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំងនឹងយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ពីឆ្នាំ២០១៩ បើទោះបីជាមិនមានកិច្ចព្រមព្រៀងពីសហភាពអឺរ៉ុបក៏ដោយ។

លោក Le Maire បានប្រាប់ទូរទស្សន៍បារាំង France 2 ថា «ខ្ញុំកំពុងផ្តល់ឲ្យខ្លួនឯងរហូតដល់ខែមីនាដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីពន្ធអឺរ៉ុបចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ»។
គាត់បានបន្ថែមថា «ប្រសិនបើវាមិនដំណើរការទេ យើងនឹងធ្វើវានៅថ្នាក់ជាតិចាប់ពីឆ្នាំ២០១៩»។

គួរបញ្ជាក់ថារដ្ឋមន្រ្តីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុបបានខកខានមិនព្រមទទួលយកពន្ធលើប្រាក់ចំណូលពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗកាលពីថ្ងៃអង្គារ ​ដូចជាក្រុមហ៊ុន​Google និង Facebook ជាដើម៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង