កូរ៉េខាងជើងបញ្ជូនមន្ត្រីការទូតកំពូលរបស់ខ្លួនទៅកាន់ចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់

(បរទេស)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង និងចិន​ នៅថ្ងៃសុក្រនេះបានជួបប្រជុំគ្នានៅក្រុងប៉េកាំង​ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់។

លោក Ri Yong Ho ដែលបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ហើយបានជួបជាមួយសមភាគីចិនលោកវ៉ាងយី។

លោក Ri ត្រូវបានគេរំពឹងថានឹងត្រូវបានប្រាប់ឲ្យដឹងពីការពិភាក្សាកាលពីសប្តាហ៍មុនរវាងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីពេលថ្មីៗនេះបានប្រកាសថាជំនួបជាបន្ដបន្ទាប់ជាមួយលោក គីម ជុងអ៊ុន ទំនងជានឹងកើតឡើងនៅក្នុងខែមករាឬខែកុម្ភៈ។

ដំណើរទស្សនកិច្ចរបស់លោក Ri បាន​ធ្វើឡើងចំពេលដែលមានការរំពឹងទុក​ថាលោក គីម នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងខែនេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង