អ៊ីស្រាអែលស្នើឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មថែមទៀតលើក្រុមសកម្មប្រយុទ្ធ Hezbollah



(អ៊ីស្រាអែល)៖ អ៊ីស្រាអែលស្នើឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មបន្ថែមទៀតលើក្រុមសកម្មប្រយុទ្ធ Hezbollahដើម្បីឆ្លើយតបនឹងការរកឃើញផ្លូវរូងក្រោមដីដែលលាតសន្ធឹងពីភាគខាងត្បូងប្រទេសលីបង់ទៅភាគខាងជើងអ៊ីស្រាអែល។


យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយថាអ៊ីស្រាអែលគ្រោងនឹងស្នើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើក្រុមសកម្មប្រយុទ្ធ Hezbollahនៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។


លោកនាយករដ្ឋមន្ត្រីបាននិយាយថា «ពួកគេគួរតែថ្កោលទោសការឈ្លានពានពីអ៊ីរ៉ង់ Hezbollah និងហាម៉ាស ហើយថែមទាំងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹង​ក្រុមទាំងនេះ»។

សូមបញ្ជាក់ថានៅសប្តាហ៍នេះអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការបើកចំហមួយដើម្បីបំផ្លាញផ្លូវរូងក្រោមដីដែលកសាងឡើង​ក្រុមសកម្មប្រយុទ្ធ Hezbollah៕ (មាលីកា)



អត្ថបទដែលជាប់ទាក់ទង