មនុស្សយ៉ាងហោចណាស់៤នាក់បាត់បង់ជីវិតដោយសារទឹកជំនន់នៅប្រទេសស៊ីប

(ស៊ីប)៖ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសស៊ីបបានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់៤នាក់បានបាត់បង់ជីវិតដោយសារទឹកជំនន់ភ្លាមៗនៅភាគខាងជើងប្រទេសស៊ីប​បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំកាលពីថ្ងៃម្សិលមិញ។

​ជនរងគ្រោះមានអាយុចន្លោះពី១៨ទៅ២៣ឆ្នាំបានស្លាប់នៅខណៈដែលរថយន្ដរបស់ពួកគេ​ ត្រូវបានជំនន់ទឹកភ្លៀងកួចហូរនាំទៅជាមួយ​។

ក្រុមជួយសង្គ្រោះបានព្យាយាមទាញរថយន្ត​ចេញពីកន្លែងកើតហេតុនៅម៉ោង​១រំលងអធ្រាត្រ ប៉ុន្តែត្រូវបានបរាជ័យដោយសារតែភ្លៀងធ្លាក់ខ្លាំងពេក​។

ទន្ទឹមនឹងនេះ សាលារៀនជាច្រើនកន្លែងត្រូវបានបិទទ្វារ។ ហើយផលប៉ះពាល់ដោយសារទឹកជំនន់ភ្លាមៗនេះត្រូវបានគេរាយការណ៍៕ ​(មាលីកា)

អត្ថបទដែលជាប់ទាក់ទង