ពលរដ្ឋឥណ្ឌាប្រហែល១លាន២សែន៤ម៉ឺននាក់ស្លាប់ដោយសារខ្យល់ដែលមានជាតិពុល

(ឥណ្ឌា)៖ ការសិក្សាថ្មីមួយបង្ហាញថាពលរដ្ឋឥណ្ឌាប្រហែល១លាន២សែន៤ម៉ឺននាក់បានស្លាប់ដោយសារខ្យល់ដែលមានជាតិពុលក្នុងឆ្នាំ២០១៧។

យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិសុខភាព Lancet Planetary បានឲ្យដឹងថាជាង ៥១% នៃអ្នកដែលបានស្លាប់ដោយសារការបំពុលខ្យល់មានអាយុក្រោម៧០ឆ្នាំ។

សូមជម្រាបថាកាលពីដើមឆ្នាំនេះ អង្គការសុខភាពពិភពលោកបានឲ្យដឹងថាឥណ្ឌាគឺជាប្រទេស​ដែលមានទីក្រុងដែលបានបំពុលបរិយាកាសខ្លាំងបំផុតចំនួន១៤ នៅលើពិភពលោក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង