Messi តូចអាហ្កានីស្ថាន ភៀសខ្លួនពីផ្ទះ ក្រោយក្រុមតាលីបង់គំរាម

(អាហ្កានីស្ថាន)៖ កុមារាម្នាក់ដែលបង្ករភាពល្បីល្បាញពេញពិភពលោក ដោយតែការគាំទ្រចំពោះតារាបាល់ទាត់អាហ្សង់ទីន
Lionel Messi ឥឡូវនេះបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងជាលើកទី២។

Murtaza Ahmadi,​ ឥឡូវមានអាយុ៧ឆ្នាំ ធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍នៅឆ្នាំ២០១៦ បន្ទាប់ពីត្រូវថតរូបពាក់អាវ Messi ធ្វើខ្លួនឯងពីថងផ្លាស្ទីក។ ក្រោយមកកុមាររូបនេះក៏បានជួបវីរបុរសរបស់គេនៅកាតា។

គ្រូសារកុមាររូបនេះបាននិយាយថា ឥឡូវនេះពូកគេបានបោះបង់ផ្ទះនៅអាហ្កានីស្ថានហើយ ក្រោយទទួលការគំរាមកំហែងពីក្រុមឧទ្ទាមតាលីបង់។

ពួកគេរស់នៅខេត្តភាគអាគ្នេយ៍ Ghazniដែលជាគោលដៅក្រុមសកម្មប្រយុទ្ធ តែពេលនេះភៀសខ្លួនទៅទីក្រុងកាប៊ុលហើយ៕

អត្ថបទដែលជាប់ទាក់ទង