AFF CHAMPIONSHIP 18: វៀតណាមឡើងទៅវគ្គផ្តាច់ព្រ័តជួបម៉ាឡេស៊ី

(វៀតណាម)៖ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជើងឯកជាលើកទី២ក្នុងតំបន់អាស៊ានក្រោយឈ្នះហ្វីលីពីន ២ទល់នឹង១​ទៀតជើងទី២ AFF Suzuki Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ។

ក្រោយស្មើគ្នា ០ទល់០ តង់ទី១, នាទីទី៨៣ វៀតណាមចាប់ផ្តើមនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ NGUYEN QUANG HAI ។ ៤នាទីបន្ទាប់កីឡាករ NGUYEN CONG PHUONG បន្ថែមមួយគ្រាប់ឱ្យវៀតណាម មុនពេលកីឡាករ JAMES YOUNGHUSBAND  រកគ្រាប់កាត់បន្ថយគម្លាតនាំមុខឱ្យហ្វីលីពីននៅចុងម៉ោង។ សរុបទាំងពីរជើងវៀតណាមឈ្នះហ្វីលីពីន ៤ទល់នឹង២។

វគ្គផ្តាច់ព្រ័ត្រ ម៉ាឡេស៊ី ត្រូវប្រកួតជាមួយវៀតណាមថ្ងៃទី១១ ខែធ្នូ សម្រាប់ជើងទី១ និង វៀតណាមទទួល ម៉ាឡេស៊ីវិញថ្ងៃទី១៥ ខែធ្នូ ជើងទី២៕

អត្ថបទដែលជាប់ទាក់ទង