កម្ពុជាបញ្ជួន៦ប្រភេទកីឡាទៅចូលរួមប្រកួតសាកលវិទ្យាល័យអាស៊ានលើកទី១៩

(កម្ពុជា)៖ ថ្ងៃនេះ​ ឯកឧត្តម​ ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​ ក្រសួងអប់រំ យុវជន​ និងកីឡា​ តំណាង​ ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា​ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះណាលជូនដំណើរប្រតិភូកីឡានិស្សិតកម្ពុជាទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩។

ការប្រកួតនេះ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៩ ដល់​ ២០ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង NYPYIDAW ប្រទេសមីយ៉ាន់ម៉ា។ ប្រតិភូដែលត្រូវទៅចូលរួម មានចំនួន ៧៧ នាក់​ ក្នុងនោះមានកីឡាករ កីឡាការិនី ៤៩នាក់ គ្រូបង្វឹក ១២នាក់ អាជ្ញាកណ្តាល ៣នាក់ និងចូលរួមប្រកួតក្នុង ៦ ប្រភេទកីឡា​ កីឡាអត្តពលកម្ម ហែលទឹក ការ៉ាតេ ប៉េតង់ វាយកូនឃ្លីលើតុ និង​កីឡាវ៉ូវីណាម៕

អត្ថបទដែលជាប់ទាក់ទង