Yemen៖ កុមារក្រោមអាយុ៥ឆ្នាំជាង៨៥០០០នាក់នៅប្រទេស យេមែន អាចនឹងស្លាប់ទាំងអស់ដោយគ្មានអាហារទទួល

អង្គការសប្បុរសធម៌ជួយកុមាររបស់ចក្រភពអង់គ្លេស British charity Save the Children បានឲ្យដឹងថា កុមារប្រមាណជាង៨៥០០០នាក់ ដែលមានអាយុក្រោម៥ឆ្នាំនៅប្រទេស យេមែន អាចនឹងស្លាប់ទាំងអស់នៅពេលខាងមុខ ដោយសារមិនមានអាហារទទួលទានប្រចាំថ្ងៃ ។

អង្គការដដែលបានបន្តថា មិនត្រឹមតែកុមារទេដែលមិនមានអាហារទទួលទាន និងធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ សូម្បីតែមនុស្សពេញវ័យប្រមាណ៤.៤លាននាក់ ក៏កំពុងប្រឈមនឹងការបាត់បង់ជីវិតដោយតែមិនមានអាហារទទួលទានប្រចាំថ្ងៃដែរ ។

ទុក្ខវេទនារបស់ជនស៊ីវិលស្លូតត្រង់នៅ យេមែន បានកើតឡើងដោយសារសង្គ្រាមស៊ីវិលដណ្តើមអំណាចគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម ៕លីលី

អត្ថបទដែលជាប់ទាក់ទង