AFF CHAMPIONSHIP 18: កម្ពុជាឈ្នះឡាវ ចំនែកវៀតណាម និងសហភាពមីយ៉ាន់ម៉ាស្មើគ្នា

(កម្ពុជា)៖ ទីបំផុតកម្ពុជារកបានបីពិន្ទុហើយពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់តំបន់អាស៊ាន (AFF Suzuki Cup 2018) ក្នុងពូល A ក្រោយឈ្នះឡាវ ៣ទល់នឹង០ យប់ថ្ងៃអង្គារ៍ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជំនួបនេះលេងបាន ១៨នាទី កម្ពុជាផ្តើមបើកការនាំមុខពីការតែតបញ្ចូលទីរបស់កីឡាករ ចាន់ វឌ្ឍនាកា ។ នាទីទី៣៥ កម្ពុជាបន្ថែមបានមួយគ្រាប់ទៀតដោយបាល់ពិន័យ១១ម៉ែត្ររបស់ ប្រាក់ មុន្នីឧត្តម។

ប៉ុន្តែចូលតង់ទី២នាទីទី៧៦ ឡាវវាយបកបានមួយគ្រាប់វិញដោយកីឡាករ Keohanam។ តែកម្ពុជារកបានមួយគ្រាប់វិញភ្លាមៗមួយនាទីបន្ទាប់ពីកីឡាករកែវ សុខផេង។ ចប់ការប្រកួតកម្ពុជាឈ្នះឡាវ៣ទល់នឹង១។

ថ្ងៃជាមួយគ្នានេះដែរ សហភាពមីយ៉ាន់ម៉ា ស្មើជាមួយវៀតណាម ០ទល់នឹង០។ តាមរយៈលទ្ធផលនេះកម្ពុជាអស់ឱកាសឡើងទៅវគ្គបន្តហើយ ទោះបីសល់មួយប្រកួតក្នុងដៃជាមួយវៀតណាមនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខយ៉ាងណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង