ប៉េកាំង៖ ចិនបង្ហាញផែនទីនៃការវិនិយោគជាសកលក្នុងគម្រោង ខ្សែក្រវាត់មួយ ផ្លូវមួយ ដែលទាក់ទាញទំនាក់ទំនងសេដ្ឋកិច្ចពីប្រទេសជាង១០០នៅជុំវិញពិភពលោក

ប្រភពពី RT ឲ្យដឹងថា ចិនបានបង្ហាញផែនទីវិនិយោគជាសកល ក្នុងគម្រោងអភិវឌ្ឍន៍ ខ្សែក្រវាត់មួយផ្លូវមួយ‘One Belt, One Road’) ឬអាចហៅម្យ៉ាងទៀតបានថា ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ (Silk Road Economic Belt) ។

តាមគម្រោង មេដឹកនាំចិនបានបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនដោយសាងសង់ផ្លូវមួយ ដែលតភ្ជាប់រវាងប្រទេសចិន និងបណ្តាប្រទេសនៅតំបន់អាស៊ី តំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក ។

រហូតដល់ឆ្នាំ២០១៨នេះ គឺគម្រប់៥ឆ្នាំហើយដែលចិនបានអនុវត្តន៍គម្រោង ខ្សែក្រវាត់មួយផ្លូវមួយ ‘One Belt, One Road’) ដែលនឹងអាចទាក់ទាញប្រទេសបានជាង១០០ប្រទេស ឲ្យចូលរួមអភិវឌ្ឍន៍ជាមួយចិន ៕លីលី

អត្ថបទដែលជាប់ទាក់ទង