AFF CHAMPIONSHIP 18: ថៃបន្តឈ្នះក្រោយបំបាក់ឥណ្ឌូនេស៊ី

(ថៃ)៖ អ្នកការពារតំណែងជើងឯកថៃរកបានបីពិន្ទុបន្ថែមទៀតហើយ ក្រោយឈ្នះឥណ្ឌូនេស៊ី ២ទល់នឹង១ ការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ាន (AFF Suzuki Cup) ក្រោយឈ្នះឥណ្ឌូនេស៊ី ៤ទល់នឹង២ យប់ថ្ងៃសៅរ៍នេះ។

លេងបាន២៩នាទី ភ្ញៀវឥណ្ឌូនេស៊ីចាប់ផ្តើមនាំមុខមុនដោយកីឡាករ Zulfiandi ប៉ុន្តែ៩នាទីបន្ទាប់ថៃ វាយបកតាមស្មើដោយកីឡាករ Korrakot Wiriya Udomsiri។ ជិតចប់ការប្រកួតតង់ទី១ទៅហើយកីឡាករ ថៃ Pansa Hemviboon ស៊ុតគ្រាប់នាំមុខឱ្យក្រុម។

តង់ទី២ ថៃរកបានពីរគ្រាប់បន្ថែមទៀតដោយកីឡាករ Adisak Kraison នាទីទី៦៥ និងកីឡាករ Pokklaw A-Nan។ យ៉ាងណាក៏ដោយជិតចប់ការប្រកួតឥណ្ឌូនេស៊ីវាយបកបានមួយគ្រាប់វិញដោយកីឡាករ Aryanto។

តាមរយៈលទ្ធផលនេះថៃពីរប្រកួតមិនដែលចាញ់មាន៦ពិន្ទុក្នុងពូលB ហើយពីរប្រកួតនៅសល់ថៃត្រូវប្រកួតជាមួយហ្វីលីពីន និងសិង្ហបុរី៕

អត្ថបទដែលជាប់ទាក់ទង