ការរអិលបាក់ដីនិងទឹកជំនន់បំផ្លាញផ្ទះពលរដ្ឋ៨០​ខ្នងនៅប៉េរូ

(ប៉េរូ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រទេសប៉េរូបានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់យ៉ាងគំហុក នៅទូទាំងភាគកណ្តាលនៃប្រទេសប៉េរូ និងបានបំផ្លាញផ្ទះពលរដ្ឋប្រមាណ៨០ខ្នង ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់និរបួសនោះទេ។

ទីភ្នាក់ងារការពារស៊ីវិល INDECI បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា «ផ្ទាំងថ្មធំៗនិងល្បាប់ភក់ដ៏ផុសផុលបានហូរហៀរមកពីជ្រលង Mamayacu ហើយបានធ្លាក់ទៅលើទីប្រជុំជនមួយនៅក្នុងទីក្រុង Huanuco ភាគកណ្តាលប្រទេសប៉េរូ ដែលមានចម្ងាយ ៣៥០ គីឡូម៉ែត្រពីទីក្រុងលីម៉ា»។

គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង៣:១៥នាទីព្រឹក មោងនៅប្រទេសប៉េរូ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង